ព្រះត្រៃបិដក ភាគ ១៣

សួរ​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ភិក្ខុ​ផងគ្នា​គួរ​សាកសួរ​បាន​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ដឹង​សុ​ត្តៈ១​ ​ដឹង​សុ​ត្តា​នុ​លោម១​ ​ដឹង​វិន័យ១​ ​ដឹង​វិ​នយានុ​លោម១​ ​ជា​អ្នក​ឈ្លាស​ក្នុង​ហេតុ​ ​និង​មិនមែន​ហេតុ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​ទើប​ភិក្ខុ​គួរ​សាកសួរ​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ក៏​ភិក្ខុ​មិន​ត្រូវ​សាកសួរ​ទេ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិនដឹង​ធម៌​ ​គឺ​សុត្តន្ត​បិដក​ ​និង​អភិធម្មបិដក១​ ​មិន​ដឹង​ធម្មា​នុ​លោម​ ​(​មហា​បទេស​បួន​ខាង​ព្រះ​សូត្រ​)​១​ ​មិនដឹង​វិន័យ១​ ​មិនដឹង​វិ​នយានុ​លោម១​ ​ជា​អ្នក​មិន​ឈ្លាស​ក្នុង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​ភិក្ខុ​មិន​ត្រូវ​សាកសួរ​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥​ ​ទើប​ភិក្ខុ​គួរ​សាកសួរ​បាន​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ដឹង​ធម៌១​ ​ដឹង​ធម្មា​នុ​លោម១​ ​ដឹង​វិន័យ១​ ​ដឹង​វិ​នយានុ​លោម១​ ​ជា​អ្នក​ឈ្លាស​ក្នុង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​ទើប​ភិក្ខុ​គួរ​សាកសួរ​បាន​។​ ​ម្នាល​ឧបាលិ​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636804105242188115
ទៅកាន់ទំព័រ៖