ព្រះត្រៃបិដក ភាគ ១៣
ដោយកាយ និងវាចា១។ ភិក្ខុចេញចាកអាបត្តិ ដោយអាការ៣យ៉ាងដទៃទៀត គឺ ចេញចាកក្នុងកណ្តាលសង្ឃ១ ក្នុងកណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១។ ការឲ្យអមូឡ្ហវិន័យ មិនប្រកបដោយធម៌ មាន៣យ៉ាង។ ការឲ្យអមូឡ្ហវិន័យ ប្រកបដោយធម៌ មាន៣យ៉ាង។
[៤៥] កាលបើសង្ឃប្រាថ្នា គប្បីធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាបុគ្គលនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាអ្នកនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុអ្នកបង្កហេតុ។បេ។
ID: 636803452133212418
ទៅកាន់ទំព័រ៖