ព្រះត្រៃបិដក ភាគ ១៣
[២៨៦] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនីដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥។ អង្គ៥ អ្វីខ្លះ។ គឺភិក្ខុនីដែលបើកកាយបង្ហាញពួកភិក្ខុ១ បើកភ្លៅបង្ហាញ១ បើកអង្គជាតបង្ហាញ១ បើកចង្កួយស្មាទាំងសងខាងបង្ហាញ១ និយាយល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុនីព្យាយាមដើម្បីមិនឲ្យមានលាភ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុ១ ជេរគំរាមភិក្ខុទាំងឡាយ១ ធ្វើពួកភិក្ខុនី ឲ្យបែកចាកពួកភិក្ខុ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុនីព្យាយាម ដើម្បីមិនឲ្យមានលាភ ដល់ភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុ១
ID: 636804138465688390
ទៅកាន់ទំព័រ៖