ព្រះត្រៃបិដក ភាគ ១៣

 [​២៨៩​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​មិន​ត្រូវ​សាកច្ឆា​ជាមួយនឹង​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​សាកច្ឆា​ជាមួយនឹង​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិន​ប្រកបដោយ​សីលក្ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​មិន​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​មិន​ប្រកបដោយ​បញ្ញា​ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​មិន​ប្រកបដោយ​វិ​មុ​ត្តិ​ក្ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​មិន​ប្រកបដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​សាកច្ឆា​ជាមួយនឹង​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ត្រូវ​សាកច្ឆា​ជាមួយនឹង​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ប្រកបដោយ​សីលក្ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​បញ្ញា​ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​វិ​មុ​ត្តិ​ក្ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​ជា​របស់​អសេក្ខ​បុគ្គល១​។​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636804139501007607
ទៅកាន់ទំព័រ៖