ព្រះត្រៃបិដក ភាគ ១៣
លុះភយាគតិ១ ជាអ្នកមិនមានសេចក្តីខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ជាអ្នកមានសេចក្តីអៀនខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះមោហាគតិ១ លុះភយាគតិ១ ជាអ្នកមិនឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១
ID: 636804141399996223
ទៅកាន់ទំព័រ៖