ព្រះត្រៃបិដក ភាគ ១៣
ពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនចេះធម៌១ មិនចេះធម្មានុលោមៈ១ មិនចេះវិន័យ១ មិនចេះវិនយានុលោម១ ជាអ្នកមិនឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុចេះធម៌១ ចេះធម្មានុលោមៈ១ ចេះវិន័យ១ ចេះវិនយានុលោម១ ជាអ្នកឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាភិក្ខុពាលពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង
ID: 636804141939797098
ទៅកាន់ទំព័រ៖