ព្រះត្រៃបិដក ភាគ ១៣
ត្រូវអាបត្តិហើយ មិនប្រាថ្នាដើម្បីសំដែងអាបត្តិចេញ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកបង្កហេតុ។បេ។ ជាអ្នកបង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញ។ កាលបើសង្ឃប្រាថ្នា គប្បីលៃលក ដើម្បីសេចក្តីមាំមួន
(១) ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាអ្នកនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នកឥតមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀតគឺ ភិក្ខុជាអ្នកមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារ១
(១) អដ្ឋកថា ពន្យល់ថា បើសង្ឃត្រូវការ ក៏គប្បីធ្វើឧក្ខេបនីយកម្មបន្ថែម ដល់ភិក្ខុដែលសង្ឃបានដាក់កម្ម មានតជ្ជនីយកម្មជាដើម ហើយមិនបំពេញវត្ត (តាមអាជ្ញាសង្ឃ)។
ID: 636803452774309087
ទៅកាន់ទំព័រ៖