ព្រះត្រៃបិដក ភាគ ១៣

 [​២៩៦​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​ត្រាស់​ថា​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​តែ​មិនទាន់​បែកធ្លាយ​នៃ​សង្ឃ​ ​តើ​ដូចម្តេច​ ​ម្យ៉ាងទៀត​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ផង​ ​ការ​បែកធ្លាយ​នៃ​សង្ឃ​ផង​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​តថាគត​ ​បាន​បញ្ញត្ត​អាគន្តុកវត្ត​នេះ​ ​ដល់​ពួក​ភិក្ខុ​ជា​អាគន្តុកៈ​ ​ម្នាល​ឧបាលិ​ ​កាលបើ​សិក្ខាបទ​ដែល​តថាគត​បាន​បញ្ញត្ត​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ហើយ​ ​ពួក​ភិក្ខុ​ជា​អាគន្តុកៈ​ ​មិនបាន​ប្រព្រឹត្ត​ក្នុង​អាគន្តុកវត្ត​ ​ម្នាល​ឧបាលិ​ ​យ៉ាងនេះ​ហើយ​ ​ហៅថា​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​តែ​មិនទាន់​ហៅថា​ ​បែកធ្លាយ​នៃ​សង្ឃ​ទេ​។​ ​ម្នាល​ឧបាលិ​ ​តថាគត​ ​បាន​បញ្ញត្ត​អាវាសិកវត្ត​នេះ​ ​ដល់​អាវាសិក​ភិក្ខុ​ ​ម្នាល​ឧបាលិ​ ​កាលបើ​សិក្ខាបទ​ដែល​តថាគត​បាន​បញ្ញត្ត​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ ​ពួក​អាវាសិក​ភិក្ខុ​ ​មិន​ប្រព្រឹត្ត​ក្នុង​អាវាសិកវត្ត​ទេ​ ​ម្នាល​ឧបាលិ​ ​យ៉ាងនេះ​ហើយ​ ​ហៅថា​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​តែ​មិនទាន់​ហៅថា​ ​បែកធ្លាយ​នៃ​សង្ឃ​។​ ​ម្នាល​ឧបាលិ​ ​តថាគត​ ​បាន​បញ្ញត្ត​ភត្ត​គ្គ​វត្ត​នេះ​ ​ក្នុង​រោង​ភត្ត​ ​ដល់​ពួក​ភិក្ខុ​ ​តាមលំដាប់​ចាស់​ខ្ចី​ ​តាមលំដាប់​រាត្រី​ ​ឬ​លំដាប់​នៃ​ថេរៈ​ ​តាម​កិច្ច​ដ៏​សមគួរ​ ​តាម​អាសនៈ​ខ្ពស់​ ​តាម​ទឹក​ថ្មោង​ ​តាម​ចង្ហាន់​ថ្មោង​ ​ម្នាល​ឧបាលិ​ ​កាលបើ​សិក្ខាបទ​ដែល​តថាគត​បាន​បញ្ញត្ត​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ហើយ​ ​ពួក​ភិក្ខុ​ថ្មី​ ​ហាមឃាត់​អាសនៈ​ ​ដល់​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ក្នុង​រោង​ភត្ត​ ​ម្នាល​ឧបាលិ​ ​យ៉ាងនេះ​ហើយ​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636804145055305295
ទៅកាន់ទំព័រ៖