ព្រះត្រៃបិដក ភាគ ១៣
ឧទ្ទាន គឺបញ្ជីរឿងនៃអធិករណវូបសមវគ្គនោះដូច្នេះ
[២៩៧] និយាយអំពីអាបត្តិ១ អធិករណ៍១ ការលំអៀងដោយស្រឡាញ់១ ភិក្ខុចេះដឹងតិច១ វត្ថុ១ ភិក្ខុមិនឈ្លាស១ មានចិត្តធ្ងន់ក្នុងបុគ្គល១ ធ្ងន់ក្នុងអាមិសៈ១ សង្ឃបែកគ្នា១ ការប្រេះឆានៃសង្ឃ១ ការបែកធ្លាយនៃសង្ឃ១។
[២៩៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ឈ្មោះថាជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈ មិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិហើយធ្វើសង្ឃកម្មផ្សេងគ្នា១។ ម្នាលឧបាលិ ប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែង
ID: 636804145841680273
ទៅកាន់ទំព័រ៖