ព្រះត្រៃបិដក ភាគ ១៣
ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិ ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិ ប្រគល់ស្លាក១។
ID: 636804146340078780
ទៅកាន់ទំព័រ៖