ព្រះត្រៃបិដក ភាគ ១៣

ម្នាល​ឧបាលិ​ ​ភិក្ខុ​ជា​អ្នក​បំបែក​សង្ឃ​ ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិនកំណត់​ជា​ទៅ​កើត​ក្នុង​អបាយ​ ​មិនកំណត់​ជា​ទៅ​កើត​ក្នុង​នរក​ ​មិន​ឋិតនៅ​អស់​មួយ​កប្ប​ ​នៅ​កែខ្លួន​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌១​ ​សំដែង​នូវ​ធម៌​ ​ថា​មិនមែន​ធម៌១​ ​សំដែង​នូវ​សភាវៈ​មិនមែន​វិន័យ​ ​ថា​ជា​វិន័យ១​ ​សំដែង​នូវ​វិន័យ​ ​ថា​មិនមែន​វិន័យ១​ ​មិន​បិទបាំង​សញ្ញា​ហើយ​ ​ធ្វើ​សង្ឃកម្ម​ផ្សេងគ្នា១​។​បេ​។​ ​មិន​បិទបាំង​សញ្ញា​ ​ហើយ​សំដែង​បាតិមោក្ខ​។​ ​មិន​បិទបាំង​សញ្ញា​ ​ហើយ​សំដែង​ភេទ​ករ​វត្ថុ១៨យ៉ាង​។​ ​មិន​បិទបាំង​សញ្ញា​ ​ហើយ​សូត្រ​បញ្ជាក់​អំពី​សេចក្តី​ស្មោះត្រង់​របស់​ខ្លួន​។​ ​មិន​បិទបាំង​សញ្ញា​ ​ហើយ​ប្រគល់​ស្លាក​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ជា​អ្នក​បំបែក​សង្ឃ​ ​ប្រកបដោយ​អង្គ៥នេះឯង​ ​មិនកំណត់​ជា​ទៅ​កើត​ក្នុង​អបាយ​ ​មិនកំណត់​ជា​ទៅ​កើត​ក្នុង​នរក​ ​មិន​ឋិតនៅ​អស់​មួយ​កប្ប​ ​នៅ​កែខ្លួន​បាន​។​ ​

​ចប់​ ​ទុតិយ​សង្ឃភេទ​វគ្គ​ ​ជា​គំរប់១២​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​សង្ឃភេទ​វគ្គ​នោះ​ដូច្នេះ​


​[​៣០១​]​ ​និយាយ​អំពី​មិន​បិទបាំង​ទិដ្ឋិ​ ​ហើយ​ធ្វើ​សង្ឃកម្ម​ផ្សេងគ្នា១​ ​សំដែង​បាតិមោក្ខ១​ ​សំដែង​ភេទ​ករ​វត្ថុ១៨យ៉ាង១​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636804148641730427
ទៅកាន់ទំព័រ៖