ព្រះត្រៃបិដក ភាគ ១៣

មិច្ឆាជីវៈ​ ​ដោយ​កាយ​ ​និង​វាចា១​។​ ​សង្ឃ​គប្បី​ធ្វើ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដោយឡែក​ទៀត​គឺ​ ​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​ ​សង្ឃ​បាន​ធ្វើ​កម្ម​ហើយ​ ​នៅតែ​ឲ្យ​ឧបសម្បទា​ ​(​ដល់​កុលបុត្រ​)​១​ ​ឲ្យ​និស្ស័យ​ ​(​ដល់​កុលបុត្រ​)​១​ ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១​។​ ​សង្ឃ​គប្បី​ធ្វើ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​គឺ​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ហើយ​ ​ដោយ​អាបត្តិ​ណា​ ​ភិក្ខុ​ត្រូវអាបត្តិ​ដដែល​នោះ​ ​ឬ​ត្រូវអាបត្តិ​ដទៃ​ប្រហែលគ្នា​នឹង​អាបត្តិ​នោះ១​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​នោះ​ទៅទៀត១​។​ ​សង្ឃ​គប្បី​ធ្វើ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដោយឡែក​ទៀត​គឺ​ ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​ពោល​តិះដៀល​ព្រះធម៌១​ ​ពោល​តិះដៀល​ព្រះសង្ឃ១​។​ ​កាលបើ​មាន​ភិក្ខុ​ប្រកបដោយ​អង្គ៣គឺ​ ​ភិក្ខុ​មិន​មាន​អៀនខ្មាស១​ ​ភិក្ខុ​ពាល១​ ​មិនមែន​ជា​បកត​ត្ត១​ ​មក​បញ្ឈប់​នូវ​ឧបោសថ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ៗ​ត្រូវ​ហាម​ដោយ​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​គួរ​ទេ​ ​កុំ​បង្កហេតុ​ ​កុំ​ឈ្លោះ​ ​កុំ​ប្រកាន់​ផ្សេងគ្នា​ ​កុំ​ទាស់ទែងគ្នា​ ​ដូច្នេះ​ ​រួចហើយ​សឹម​ធ្វើ​ឧបោសថ​។​ ​កាលបើ​ភិក្ខុ​ប្រកបដោយ​អង្គ៣គឺ​ ​ភិក្ខុ​មិន​មាន​អៀនខ្មាស១​ ​ភិក្ខុ​ពាល១​ ​មិនមែន​ជា​បកត​ត្ត១​ ​មក​បញ្ឈប់​បវារណា​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ៗ​ត្រូវ​ហាម​ដោយ​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​គួរ​ទេ​ ​អ្នក​កុំ​បង្កហេតុ​ ​កុំ​ឈ្លោះ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636803453230765195
ទៅកាន់ទំព័រ៖