ព្រះត្រៃបិដក ភាគ ១៣
ជាគេនាំយកទៅទំលាក់។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥ រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ដឹងនូវភត្តដែលខ្លួនបានសំដែងហើយ ទាំងមិនទាន់បានសំដែង១។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកក្រាលសេនាសនៈ។បេ។ ភិក្ខុអ្នករក្សាឃ្លាំង ភិក្ខុអ្នកទទួលចីវរ ភិក្ខុអ្នកចែកចីវរ ភិក្ខុអ្នកចែកបបរ ភិក្ខុអ្នកចែកផ្លែឈើ ភិក្ខុអ្នកចែកបង្អែម ភិក្ខុអ្នកលះបង់នូវរបស់បន្តិចបន្តួច ភិក្ខុអ្នកប្រគល់សាដក ភិក្ខុអ្នកប្រគល់បាត្រ ភិក្ខុអ្នកប្រើនូវអារាមិកជន គឺញោមវត្ត ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ មិនដឹង
ID: 636804150342567709
ទៅកាន់ទំព័រ៖