ព្រះត្រៃបិដក ភាគ ១៣
ចែកបបរ១ ចែកផ្លែឈើ១ ចែកបង្អែម១ ភិក្ខុអ្នកលះបង់នូវវត្ថុបន្តិចបន្តួច១ ភិក្ខុអ្នកប្រគល់សាដក១ ភិក្ខុអ្នកប្រគល់បាត្រ១ ភិក្ខុអ្នកប្រើអារាមិកជន១ ភិក្ខុអ្នកប្រើសាមណេរ១។
[៣០៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អានិសង្សក្នុងការក្រាលកឋិនមានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អានិសង្សក្នុងការក្រាលកឋិនមាន៥។ អានិសង្ស៥យ៉ាង តើដូចម្តេច។ គឺការត្រាច់ទៅដោយមិនបាច់លាភិក្ខុផងគ្នា
(១)១ ការត្រាច់ទៅ ដោយមិនបាច់យកត្រៃចីវរឲ្យគ្រប់ទាំង៣ទៅក៏បាន១ ឆាន់គណភោជនបាន១ ប្រើប្រាស់អតិរេកចីវរបាន តាមសេចក្តីត្រូវការ១ ចីវរលាភ ដែលកើតឡើងក្នុងទីអាវាសនោះ នឹងបានដល់ភិក្ខុទាំងនោះ១។ ម្នាលឧបាលិ អានិសង្សក្នុងការក្រាលកឋិន មាន៥យ៉ាងនេះឯង។
[៣០៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ទោសរបស់ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ទោសរបស់ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់នេះ មាន៥។ ទោស៥យ៉ាង ដូចម្តេច។ គឺដេកលក់ជាទុក្ខ១ ភ្ញាក់ឡើងក៏ជាទុក្ខ១ យល់សប្តិឃើញមិនល្អ១ ទេវតាមិនរក្សា១ អសុចិឃ្លាតចេញ១។ ម្នាលឧបាលិ ទោសរបស់ភិក្ខុ
(១) ចំពោះតែចារិត្តសិក្ខាបទប៉ុណ្ណោះ។
ID: 636804152234135900
ទៅកាន់ទំព័រ៖