ព្រះត្រៃបិដក ភាគ ១៣
នៅក្នុងរោងភត្ត មិនគួរសំពះ១ ភិក្ខុងាកទៅក្នុងទីម្ខាង គឺបុគ្គលមានពៀរនឹងគ្នា ជាវិសភាគបុគ្គល មិនគួរសំពះ១ ភិក្ខុបញ្ជូនចិត្តទៅកាន់អារម្មណ៍ដទៃ គឺកំពុងគិតហេតុដទៃ មិនគួរសំពះ១ ភិក្ខុអាក្រាត មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត មិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុកំពុងឆាន់បង្អែម មិនគួរសំពះ១ កំពុងឆាន់ចំអាប មិនគួរសំពះ១ កំពុងបន្ទោបង់ឧច្ចារៈ មិនគួរសំពះ១ កំពុងបន្ទោបង់បស្សាវៈ មិនគួរសំពះ១ ភិក្ខុដែលសង្ឃលើកវត្ត មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត មិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុដែលបានឧបសម្បទាក្រោយ ភិក្ខុដែលបានឧបសម្បទាមុន មិនគួរសំពះ១ អនុបសម្បន្ន ភិក្ខុមិនគួរសំពះ១ ភិក្ខុមានសំវាសផ្សេងគ្នា ទោះបីចាស់ជាង តែជាអធម្មវាទី ភិក្ខុមិនគួរសំពះ១ មាតុគ្រាម ភិក្ខុមិនគួរសំពះ១ បណ្ឌកៈ ភិក្ខុមិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត ក៏មិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុដែលកំពុងនៅបរិវាស មិនគួរសំពះ១ ភិក្ខុដែលគួរនឹងទាញមកដាក់ក្នុងមូលាបត្តិ មិនគួរសំពះ១ ភិក្ខុគួរដល់មានត្ត មិនគួរសំពះ១
ID: 636804154189997769
ទៅកាន់ទំព័រ៖