ព្រះត្រៃបិដក ភាគ ១៣
ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។ ធម៌៥យ៉ាង តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង១ ផ្គងអញ្ជលី១ ច្របាច់បាទាដោយបាតដៃទាំងគូ១ ដំកល់សេចក្តីស្រឡាញ់ទុក១ សេចក្តីគោរព១ ទើបថ្វាយបង្គំចំពោះបាទាបាន។ ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់ធម៌៥យ៉ាងនេះឯង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។
ចប់ កឋិនត្ថារវគ្គ ជាគំរប់១៤។
ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនត្ថារវគ្គនោះដូច្នេះ
[៣១១] និយាយអំពីអានិសង្សក្រាលកឋិន១ ទោសរបស់ភិក្ខុភ្លេចស្មារតីដេកលក់១ ភិក្ខុកំពុងចូលទៅក្នុងចន្លោះផ្ទះ មិនគួរសំពះ១ ភិក្ខុកំពុងឆាន់បបរ មិនគួរសំពះ១ ភិក្ខុកំពុងឆាន់បង្អែម និងចំអាប មិនគួរសំពះ១ ភិក្ខុបួសមុន មិនគួរសំពះភិក្ខុបួសក្រោយ១ ភិក្ខុកំពុងនៅបរិវាស មិនគួរសំពះ១ បុគ្គលដែលគួរសំពះ១ ភិក្ខុខ្ចីជាង គួរថ្វាយបង្គំបាទាភិក្ខុចាស់ជាង១។
ចប់ ឧបាលិបញ្ចកៈ តែប៉ុណ្ណេះ។
ID: 636804155053967186
ទៅកាន់ទំព័រ៖