ព្រះត្រៃបិដក ភាគ ១៣

និង​ចិត្ត​ក៏​មាន​។​ ​ចតុត្ថ​បារាជិក​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​ចតុត្ថ​បារាជិក​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៣​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​ក៏​មាន​។​

​ចប់​ ​បារាជិក៤​។​


 [​៣១៥​]​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ព្យាយាម​ធ្វើ​អសុចិ​ឲ្យ​ឃ្លាត​ចេញ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ព្យាយាម​ធ្វើ​អសុចិ​ឲ្យ​ឃ្លាត​ចេញ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ដល់​ព្រម​នូវ​កាយ​សំសគ្គៈ​ ​មួយអន្លើដោយ​មាតុគ្រាម​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ដល់​ព្រម​នូវ​កាយ​សំសគ្គៈ​ ​មួយអន្លើដោយ​មាតុគ្រាម​ ​តាំង​ឡើង​អំពី​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​។​ ​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636804156448676958
ទៅកាន់ទំព័រ៖