ព្រះត្រៃបិដក ភាគ ១៣

អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែលគេ​ប្រដៅ​ក្រ​ ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាមប្រាម​)​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែលគេ​ប្រដៅ​ក្រ​ ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាមប្រាម​)​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ទ្រុស្ត​ត្រកូល​ ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាមប្រាម​)​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ទ្រុស្ត​ត្រកូល​ ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាមប្រាម​)​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​។​

​ចប់​ ​សង្ឃាទិសេស​ ​១៣​។​


 [​៣១៦​]​ ​។​បេ​។​ ​អាបត្តិ​ទុក្កដ​របស់​ភិក្ខុ​ដែល​អាស្រ័យ​សេចក្តី​មិន​អើពើ​បន្ទោបង់​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​ស្តោះ​ទឹកមាត់​ក្តី​ក្នុងទឹក​ ​តាំង​ឡើង​អំពី​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636804157513807880
ទៅកាន់ទំព័រ៖