ព្រះត្រៃបិដក ភាគ ១៣

គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​មិន​ត្រូវ​សួរ​វិន័យ​ ​ចំពោះ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​មិន​ត្រូវ​សួរ​វិន័យ​ ​(​នឹង​ភិក្ខុ​ណាមួយ​)​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​មិន​ត្រូវ​ដោះស្រាយ​វិន័យ​ ​ចំពោះ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​មិន​ត្រូវ​ដោះស្រាយ​វិន័យ​នឹង​ភិក្ខុ​ណាមួយ​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​មិន​ត្រូវឲ្យ​ការសាកសួរ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​មិន​ត្រូវ​សាកច្ឆា​វិន័យ​ជាមួយនឹង​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636803453662369881
ទៅកាន់ទំព័រ៖