ព្រះត្រៃបិដក ភាគ ១៣

មិនបាន​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​ចិត្ត​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​ក៏​មាន​។​
 [​៣២៣​]​ ​សេ​ក្ខិយៈ​ទាំង៧៥​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​សេ​ក្ខិយៈ​ទាំង៧៥​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៣​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​ក៏​មាន​។​ ​

​ចប់​ ​សមុដ្ឋាន​ ​តែ​ប៉ុណ្ណេះ​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​សមុដ្ឋាន​នោះ​ដូច្នេះ​


​[​៣២៤​]​ ​និយាយ​អំពី​អាបត្តិ​ ​ដែល​ភិក្ខុ​មិន​មានចិត្ត​គិត១​ ​មាន​កុសល​ចិត្ត១​ ​និយាយ​អំពី​សមុដ្ឋាន​ ​នៃ​អាបត្តិ​ទាំងអស់១​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​សមុដ្ឋាន​ដោយ​បញ្ញា​ដ៏​សមគួរ​ដល់​អាបត្តិ​ចុះ​។​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636804159030184612
ទៅកាន់ទំព័រ៖