ព្រះត្រៃបិដក ភាគ ១៣

​[​៣៣៩​]​ ​អាបត្តិ​ប៉ុន្មាន​ ​មានដល់​ភិក្ខុ​ដែល​ដើរ​ ​អាបត្តិ​ប៉ុន្មាន​ ​មានដល់​ភិក្ខុ​ដែល​ឈរ​ ​អាបត្តិ​ប៉ុន្មាន​ ​មានដល់​ភិក្ខុ​ដែល​អង្គុយ​ ​អាបត្តិ​ប៉ុន្មាន​ ​មានដល់​ភិក្ខុ​ដែល​ដេក​។​ ​អាបត្តិ៤​ ​មានដល់​ភិក្ខុ​ដែល​ដើរ​ ​ឯ​ភិក្ខុ​ដែល​ឈរ​ ​ក៏​មាន​អាបត្តិ​ប៉ុណ្ណោះ​ដែរ​ ​អាបត្តិ៤​ ​មានដល់​ភិក្ខុ​ដែល​អង្គុយ​ ​ឯ​ភិក្ខុ​ដែល​ដេក​ ​ក៏​មាន​អាបត្តិ​ប៉ុណ្ណោះ​ដែរ​។​
​[​៣៤០​]​ ​ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​ប៉ុន្មាន​ ​ដែល​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ក្នុង​ខណៈ​មួយ​ ​មិន​មុន​មិន​ក្រោយ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់៥​ ​ដែល​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ក្នុង​ខណៈ​មួយ​ ​មិន​មុន​មិន​ក្រោយ​។​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636804162780329108
ទៅកាន់ទំព័រ៖