ព្រះត្រៃបិដក ភាគ ១៣

[​៣៥១​]​ ​មុសាវាទ​ ​ដល់​នូវ​ស្ថាន​ប៉ុន្មាន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​មានកំណត់​ថ្ងៃ​ ​អាបត្តិ​បាដិទេសនីយៈ​មាន​ប៉ុន្មាន​ ​មួយទៀត​ ​បុគ្គល​ប៉ុន្មាន​ពួក​ ​ដែល​គួរ​សំដែង​ទោស​។​ ​មុសាវាទ​ ​ដល់​នូវ​ស្ថាន៥យ៉ាង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​អាបត្តិ​ ​ដែល​មានកំណត់​ថ្ងៃ​ ​(​នោះ​)​ ​មាន១៤​ ​អាបត្តិ​បាដិទេសនីយៈ​មាន១២​ ​(​ដោយរួមទាំង​ភិក្ខុ​ ​ភិក្ខុនី​)​ ​បុគ្គល៤ពួក​ ​ដែល​គួរ​សំដែង​ទោស​។​
​[​៣៥២​]​ ​មុសាវាទ​ ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ឧបោសថ​ ​មាន​អង្គ​ប៉ុន្មាន​ ​អង្គ​របស់​ភិក្ខុ​ដែល​គួរ​ដល់​នូវ​ទូត​កម្ម​ ​មាន​ប៉ុន្មាន​ ​ការប្រព្រឹត្ត​តិត្ថិយ​វត្ត​ ​មាន​ប៉ុន្មាន​។​ ​មុសាវាទ​ ​ប្រកបដោយ​អង្គ៨​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ៨​ ​អង្គ​របស់​ភិក្ខុ​ដែល​គួរ​ដល់​នូវ​ទូត​កម្ម​ ​មាន៨​ ​ការប្រព្រឹត្ត​តិត្ថិយ​វត្ត​ ​មាន៨ប្រការ​។​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636804165078160537
ទៅកាន់ទំព័រ៖