ព្រះត្រៃបិដក ភាគ ១៣

[​៣៥៩​]​ ​ទោស​របស់​កម្ម​មាន​ប៉ុន្មាន​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ក្នុង​វិន័យ​វត្ថុ​ ​ក្នុង​នគរ​ចម្បា​ ​កម្ម​ទាំងអស់​ ​(​នោះ​)​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​ឬអ្វី​។​ ​ទោស​របស់​កម្ម​ ​(​មាន​អបលោកនកម្ម​ជាដើម​)​ ​មាន១២​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ក្នុង​វិន័យ​វត្ថុ​ ​ក្នុង​នគរ​ចម្បា​ ​កម្ម​ទាំងអស់​ ​(​នោះ​)​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​មែនហើយ​។​
​[​៣៦០​]​ ​សម្បត្តិ​របស់​កម្ម​មាន​ប៉ុន្មាន​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ក្នុង​វិន័យ​វត្ថុ​ ​ក្នុង​នគរ​ចម្បា​ ​កម្ម​ទាំងអស់​ ​(​នោះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​ឬអ្វី​។​ ​សម្បត្តិ​របស់​កម្ម​ ​មាន៤​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ក្នុង​វិន័យ​វត្ថុ​ ​ក្នុង​នគរ​ចម្បា​ ​កម្ម​ទាំងអស់​ ​(​នោះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​មែនហើយ​។​
ថយ | ទំព័រទី ៣៨៩ | បន្ទាប់
ID: 636804166502632012
ទៅកាន់ទំព័រ៖