ព្រះត្រៃបិដក ភាគ ១៣
បណ្តាកម្មទាំង៤នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៣។
[៣៦៣] ព្រះមានព្រះភាគ ទ្រង់បាននូវព្រះនិព្វាន ប្រកបដោយតាទិគុណ ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងនូវកងនៃអាបត្តិទាំងឡាយណា បណ្តាកងនៃអាបត្តិទាំងនុ៎ះ កងនៃអាបត្តិប៉ុន្មាន ដែលមិនរម្ងាប់ដោយសមថៈទាំងឡាយ បពិត្រលោកអ្នកឈ្លាសវៃក្នុងវិភង្គ ខ្ញុំសូមសួរនូវកងនៃអាបត្តិនោះ សូមលោកឆ្លើយមក។ ព្រះមានព្រះភាគ ទ្រង់បាននូវព្រះនិព្វាន ប្រកបដោយតាទិគុណ ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងនូវកងនៃអាបត្តិណា បណ្តាកងនៃអាបត្តិទាំងនុ៎ះ មានតែកងអាបត្តិ១ គឺបារាជិក ដែលមិនរម្ងាប់ដោយសមថៈទាំងឡាយទេ បពិត្រលោកអ្នកឈ្លាសវៃ ក្នុងវិភង្គ ខ្ញុំប្រាប់នូវកងនៃអាបត្តិនោះ ចំពោះលោក។
[៣៦៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គលប៉ុន្មានពួក ដែលទៅកើតក្នុងអបាយ ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។
ID: 636804167082845198
ទៅកាន់ទំព័រ៖