ព្រះត្រៃបិដក ភាគ ១៣

​[​៣៧៦​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បា​ចិ​ត្តិ​យា​បត្តិ​ ​មាន​ប៉ុន្មាន​យ៉ាង​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​នូវ​វិស័យ​របស់​អ្នក​ ​ដែល​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​វិន័យ​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បា​ចិ​ត្តិ​យា​បត្តិ​ ​មាន១៨៨​ ​ចូរ​អ្នក​ស្តាប់​នូវ​វិស័យ​របស់ខ្ញុំ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​វិន័យ​ចុះ​។​
​[​៣៧៧​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បា​ដិ​ទេស​នី​យា​បត្តិ​ ​មាន​ប៉ុន្មាន​យ៉ាង​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​នូវ​វិស័យ​របស់​អ្នក​ ​ដែល​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​វិន័យ​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បា​ដិ​ទេស​នី​យា​បត្តិ​មាន១២​ ​ចូរ​អ្នក​ស្តាប់​នូវ​វិស័យ​របស់ខ្ញុំ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​វិន័យ​ចុះ​។​
ថយ | ទំព័រទី ៣៩៨ | បន្ទាប់
ID: 636804169955229489
ទៅកាន់ទំព័រ៖