ព្រះត្រៃបិដក ភាគ ១៣

អាបត្តិ១​ ​បញ្ឈប់​បាតិមោក្ខ១​ ​បរិវាស១​ ​មានត្ត១​ ​ភិក្ខុ​កំពុង​នៅ​បរិវាស១​ ​ភិក្ខុ​នៅ​ខាងក្នុង​ ​ត្រូវអាបត្តិ១​ ​ភិក្ខុ​ត្រូវអាបត្តិ​ខាងក្នុង​សីមា១​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​អាការ៣ដទៃទៀត១​ ​ភិក្ខុ​ចេញ​ចាក​អាបត្តិ​ដោយ​អាការ៣ដទៃទៀត១​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ២យ៉ាង១​ ​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម១​ ​និ​យស្ស​កម្ម១​ ​បព្វាជនីយ​កម្ម១​ ​បដិ​សារ​ណី​យក​ម្ម១​ ​សង្ឃ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ១​ ​ព្រោះ​មិន​សំដែង​អាបត្តិ១​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់១​ ​សង្ឃ​លៃលក​ដើម្បី​សេចក្តី​មាំមួន១​ ​សង្ឃ​គប្បី​ធ្វើ​កម្ម​ដល់​ភិក្ខុ១​ ​អធិសីល១​ ​ល្បែង១​ ​ភិក្ខុ​មានមារយាទ​មិន​មាន​សណ្តាប់​ធ្នាប់១​ ​ការបៀតបៀន១​ ​មិច្ឆាជីវៈ១​ ​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​ ​នៅតែ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុ​ត្រូវអាបត្តិ​ប្រហែល​នឹង​អាបត្តិ​មុន​នោះ១​ ​ភិក្ខុ​តិះដៀល​ព្រះរតនត្រ័យ១​ ​ហាម​ឧបោសថ១​ ​ហាម​បវារណា១​ ​សង្ឃសម្មតិ១​ ​ភិក្ខុ​ល្ងង់​ ​មិន​គប្បី​ស្តី​រក​សង្ឃ១​ ​សង្ឃ​មិន​ត្រូវ​ដំ​កល់​ភិក្ខុ​ល្ងង់​ទុក​ក្នុង​ដំណែង​ផ្សេង​ណាមួយ១​ ​មិន​ត្រូវឲ្យ​និស្ស័យ១​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636803454772033350
ទៅកាន់ទំព័រ៖