ព្រះត្រៃបិដក ភាគ ១៣

នឹង​ត្រូវអាបត្តិ​នោះ​ ​ក៏​ត្រូវ​ព្រោះ​ការ​បរិភោគ​ ​ជា​បច្ច័យ​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤២០​]​ ​ឧបសម្បន្ន១​ ​មិនបាន​ឲ្យ​ ​ឧបសម្បន្ន១​ ​មិនបាន​ទទួល​ ​ព្រោះហេតុនោះ​ ​ការ​ទទួល​មិន​មាន​ទេ​ ​តែ​ឧបសម្បន្ន​នោះ​ ​ត្រូវ​លហុកាបត្តិ​(​១​)​ ​មិនមែន​ជាគ​រុ​កាប​ត្តិ​ទេ​ ​កាលដែល​ត្រូវអាបត្តិ​នោះ​ ​ក៏​ត្រូវ​ព្រោះ​ការ​បរិភោគ​ ​ជា​បច្ច័យ​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤២១​]​ ​ឧបសម្បន្ន​មិនមែន​ជា​ភិក្ខុនី​ ​ត្រូវ​គរុកាបត្តិ​ ​ជា​សាវ​សេសា​បត្តិ​ ​ហើយ​បិទបាំង​ទុក​ ​ព្រោះ​អាស្រ័យ​សេចក្តី​មិន​អើពើ​(​២​)​ ​តែ​មិន​ត្រូវទោស​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​

​ចប់​ ​សេ​ទមោ​ចន​គាថា​ ​។​


​(​១​)​ ​ត្រង់​គាថា​ទី២នេះ​ ​គឺ​ភិក្ខុនី​នោះ​ដដែល​ ​បាន​ជា​ត្រូវ​លហុកាបត្តិ​ ​ព្រោះ​វត្ថុ​នោះ​ជា​ទឹក​ ​និង​ឈើស្ទន់​ ​ឯ​កិច្ច​ដែល​ត្រូវអាបត្តិ​នោះ​ ​មាន​វិធី​ដូចគ្នានឹង​គាថា​ទី១​។​ ​(​២​)​ ​សំដៅ​យក​ឧក្ខិ​ត្ត​ក​ភិក្ខុ​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​ភិក្ខុ​នោះ​ ​មិន​ត្រូវ​មាន​វិនយកម្ម​ជាមួយនឹង​សង្ឃ​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ហើយ​បិទបាំង​ទុក​ ​មិន​ត្រូវទោស​ព្រោះ​បិទបាំង​។​
ថយ | ទំព័រទី ៤១៥ | បន្ទាប់
ID: 636804179257401543
ទៅកាន់ទំព័រ៖