ព្រះត្រៃបិដក ភាគ ១៣
សង្ឃធ្វើបដិសារណីយកម្ម ដល់ភិក្ខុគួរដល់បព្វាជនីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុគួរដល់បដិសារណីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យបរិវាស ដល់ភិក្ខុគួរដល់ឧក្ខេបនីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃទាញភិក្ខុគួរដល់បរិវាស មកដាក់ក្នុងមូលាបត្តិ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យមានត្ត ដល់ភិក្ខុគួរដល់មូលាយប្បដិកស្សនៈ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យអព្ភាន ដល់ភិក្ខុគួរដល់មានត្ត កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងភិក្ខុគួរដល់អព្ភាន ឲ្យៗឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើឧបោសថ ក្នុងថ្ងៃមិនមែនជាថ្ងៃឧបោសថ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើបវារណា ក្នុងថ្ងៃមិនមែនជាថ្ងៃបវារណា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ កម្ម វិបត្តិព្រោះវត្ថុ យ៉ាងនេះឯង។
[៤២៥] កម្មទាំងឡាយ វិបត្តិព្រោះញត្តិដូចម្តេច។ កម្មទាំងឡាយ វិបត្តិព្រោះញត្តិ ដោយអាការ៥ គឺភិក្ខុមិនសូត្រចេញឈ្មោះវត្ថុ គឺឧបសម្បទាបេក្ខៈ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល គឺឧបជ្ឈាយ៍១ មិនតាំងញត្តិ១ ឬតាំងញត្តិខាងក្រោយកម្មវាចា១។ កម្មទាំងឡាយ វិបត្តិព្រោះញត្តិ ដោយអាការ៥នេះឯង។
ID: 636804180624209720
ទៅកាន់ទំព័រ៖