ព្រះត្រៃបិដក ភាគ ១៣
[៤៣៤] កម្មវិបត្តិព្រោះសីមាដូចម្តេច។ កម្មវិបត្តិព្រោះសីមា ដោយអាការ១១ គឺសន្មតសីមាតូចពេក១ សន្មតសីមាធំពេក១ សន្មតសីមាមាននិមិត្តមិនតគ្នា១ សន្មតសីមាយកស្រមោលជានិមិត្ត១ សន្មតសីមាមិនមានអ្វីជានិមិត្ត១ ឈរខាងក្រៅសីមាសន្មតសីមា១ សន្មតសីមាក្នុងស្ទឹង១ សន្មតសីមាក្នុងសមុទ្រ១ សន្មតសីមាក្នុងជាតស្រះ១ ទំលាយសីមាដោយសីមា១ គ្របសីមាដោយសីមា១។ កម្មទាំងឡាយ វិបត្តិព្រោះសីមា ដោយអាការ១១នេះឯង។
[៤៣៥] កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យដូចម្តេច។ កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យ ដោយអាការ១២ គឺកម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបានមក ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិនបាននាំមក ពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកហើយ តែឆន្ទៈរបស់ភិក្ខុ
ID: 636804182623504073
ទៅកាន់ទំព័រ៖