ព្រះត្រៃបិដក ភាគ ១៣

អបលោកនកម្ម​ ​ដល់​នូវ​ឋានៈ៥​ ​ញត្តិកម្ម​ដល់​នូវ​ឋានៈ៩​ ​ញត្តិទុតិយកម្ម​ ​ដល់​នូវ​ឋានៈ៧​ ​ញត្តិ​ចតុត្ថកម្ម​ ​ដល់​នូវ​ឋានៈ៧​។​
 [​៤៣៧​]​ ​អបលោកនកម្ម​ដល់​នូវ​ឋានៈ៥ដូចម្តេច​។​ ​ឋានៈ៥គឺ​ ​ឱ​សារណា១​ ​និស្សារណា១​ ​ភណ្ឌុកម្ម១​ ​ព្រហ្មទណ្ឌ១​ ​ជា​គំរប់៥នឹង​កម្ម​លក្ខណៈ​។​ ​អបលោកនកម្ម​ ​ដល់​នូវ​ឋានៈ៥នេះឯង​។​
 [​៤៣៨​]​ ​ញត្តិកម្ម​ដល់​នូវ​ឋានៈ៩ដូចម្តេច​។​ ​ឋានៈ៩គឺ​ ​ឱ​សារណា១​ ​និស្សារណា១​ ​ឧបោសថ១​ ​បវារណា១​ ​សម្មតិ​ ​គឺ​សន្មត​ខ្លួន​ជា​អ្នក​សួរ​ ​ឆ្លើយ​ ​ឬ​សន្មត​បុគ្គល​ ​សន្មត​វត្ថុ១​ ​ការ​ឲ្យ​បាត្រ​ ​និង​ចីវរ​ជាដើម១​ ​ការ​ទទួល​អាបត្តិ១​ ​ការ​បង្ខិត​ថ្ងៃ​បវារណា​ទៅខាងមុខ១​ ​ជា​គំរប់៩នឹង​កម្ម​លក្ខណៈ​។​ ​ញត្តិកម្ម​ ​ដល់​នូវ​ឋានៈ​ទាំង៩នេះឯង​។​
 [​៤៣៩​]​ ​ញត្តិទុតិយកម្ម​ដល់​នូវ​ឋានៈ៧ដូចម្តេច​។​ ​ឋានៈ៧គឺ​ ​ឱ​សារណា១​ ​និស្សារណា១​ ​សម្មតិ១​ ​ការ​ឲ្យ​បាត្រ​ ​និង​ចីវរ​ជាដើម១​ ​ការ​ដោះ​កឋិន១​ ​ការសំដែង​ ​គឺ​សូត្រ​សំដែង​ទី​ដី​សង់​កុដិ​ ​វិហារ​ជាដើម១​ ​ជា​គំរប់៧នឹង​កម្ម​លក្ខណៈ​។​ ​ញត្តិទុតិយកម្ម​ ​ដល់​នូវ​ឋានៈ​ទាំង៧នេះឯង​។​
 ​[​៤៤០​]​ ​ញត្តិ​ចតុត្ថកម្ម​ដល់​នូវ​ឋានៈ៧ដូចម្តេច​។​ ​ឋានៈ៩គឺ​ ​ឱ​សារណា១​ ​និស្សារណា១​ ​សម្មតិ១​ ​ការ​ឲ្យ​បាត្រ​ ​និង​ចីវរ​ជាដើម១​ ​និ​គ្គ​ហៈ​ ​
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636804183453671556
ទៅកាន់ទំព័រ៖