ព្រះត្រៃបិដក ភាគ ១៣
គឺបញ្ញត្តដើម្បីសង្កត់សង្កិនពួកបុគ្គល ដែលមិនមានអៀនខ្មាស១ និងដើម្បីនៅសប្បាយដល់ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងអាសវៈទាំងឡាយក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមអាវសៈទាំងឡាយ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងនូវពៀរក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមនូវពៀរក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងទោសក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមទោស ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ
ID: 636804184200344263
ទៅកាន់ទំព័រ៖