ព្រះត្រៃបិដក ភាគ ១៣
[៤៨] ភិក្ខុត្រូវអាបត្តិដោយវាចារបស់ខ្លួន ចេញចាកអាបត្តិដោយវាចារបស់អ្នកដទៃក៏មាន ភិក្ខុត្រូវអាបត្តិដោយវាចារបស់អ្នកដទៃ ចេញចាកអាបត្តិដោយវាចារបស់ខ្លួនក៏មាន ត្រូវអាបត្តិដោយវាចារបស់ខ្លួន ចេញចាកអាបត្តិដោយវាចារបស់ខ្លួនក៏មាន ត្រូវអាបត្តិដោយវាចារបស់អ្នកដទៃ ចេញចាកអាបត្តិដោយវាចារបស់អ្នកដទៃក៏មាន។ ភិក្ខុត្រូវអាបត្តិដោយកាយ ចេញចាកអាបត្តិដោយវាចាក៏មាន ត្រូវអាបត្តិដោយវាចា ចេញចាកអាបត្តិដោយកាយក៏មាន ត្រូវអាបត្តិដោយកាយ ចេញចាកអាបត្តិដោយកាយក៏មាន ត្រូវអាបត្តិដោយវាចា ចេញចាកអាបត្តិដោយវាចាក៏មាន។ ភិក្ខុដេកលក់ ត្រូវអាបត្តិ ភ្ញាក់ឡើងចេញចាកអាបត្តិក៏មាន ភ្ញាក់ឡើងត្រូវអាបត្តិ ដេកលក់ទៅវិញ ចេញចាកអាបត្តិក៏មាន ដេកលក់ ត្រូវអាបត្តិ ដេកលក់ ចេញចាកអាបត្តិក៏មាន ភ្ញាក់ឡើង ត្រូវអាបត្តិ ភ្ញាក់ឡើងចេញចាកអាបត្តិក៏មាន។ ភិក្ខុមិនមានចិត្ត ត្រូវអាបត្តិ ប្រកបដោយចិត្ត ចេញចាកអាបត្តិក៏មាន ភិក្ខុប្រកបដោយចិត្ត ត្រូវអាបត្តិ មិនមានចិត្ត ចេញចាកអាបត្តិក៏មាន ភិក្ខុមិនមានចិត្ត ត្រូវអាបត្តិ មិនមានចិត្ត ចេញចាកអាបត្តិក៏មាន ភិក្ខុប្រកបដោយចិត្ត ត្រូវអាបត្តិ ប្រកបដោយចិត្ត ចេញចាកអាបត្តិក៏មាន។ ភិក្ខុត្រូវអាបត្តិហើយសំដែង កំពុងតែសំដែង ត្រូវអាបត្តិទៀតក៏មាន ភិក្ខុត្រូវអាបត្តិហើយ ចេញចាកអាបត្តិ កំពុងចេញចាកអាបត្តិ ត្រូវអាបត្តិ
ID: 636803455342665988
ទៅកាន់ទំព័រ៖