ព្រះត្រៃបិដក ភាគ ១៣

រារាំង​ពៀរ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​ពៀរ​ក្នុង​បរលោក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​រារាំង​ទោស​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​ទោស​ ​ក្នុង​បរលោក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​រារាំង​ភ័យ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​ភ័យ​ ​ក្នុង​បរលោក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​រារាំង​អកុសលធម៌​ ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​អកុសលធម៌​ ​ក្នុង​បរលោក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​អនុគ្រោះ​ដល់​ពួក​គ្រហស្ថ១​ ​
ថយ | ទំព័រទី ៤៣៣ | បន្ទាប់
ID: 636804185408163346
ទៅកាន់ទំព័រ៖