ព្រះត្រៃបិដក ភាគ ១៣
គឺសូត្រមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ ធ្វើអនុស្សាវនវិធីឲ្យខូច១ សូត្រក្នុងកាលមិនគួរ១ (សីមាវិបត្តិនោះ) គឺសីមាតូចពេក១ សីមាធំពេក១ សីមាមាននិមិត្តមិនតគ្នា១ យកស្រមោលជានិមិត្ត១ សីមាមិនមានអ្វីជានិមិត្ត១ ឈរខាងក្រៅសីមាសន្មត១ សន្មតសីមាក្នុងស្ទឹង១ សន្មតសីមាក្នុងសមុទ្រ១ សន្មតសីមាក្នុងជាតស្រះ១ ទំលាយសីមា ដោយសីមា១ គ្របសីមាដោយសីមា១ (បរិសវិបត្តិនោះ) គឺកម្មដែលសង្ឃធ្វើដោយចតុវគ្គក្តី បញ្ចវគ្គក្តី ទសវគ្គក្តី វីសតិវគ្គក្តី ភិក្ខុទាំងឡាយ ជាអ្នកគួរដល់កម្ម មិនបានមក ទាំងមិនបាននាំឆន្ទៈមក១ ភិក្ខុទាំងឡាយជាអ្នកគួរដល់កម្ម បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ តែថាជាបុគ្គលដែលគួរដល់កម្ម១ អបលោកនកម្ម ដល់នូវឋានៈ៥ ញត្តិកម្ម ដល់នូវឋានៈ៩ ញត្តិទុតិយកម្ម ដល់នូវឋានៈ៧ ញត្តិចតុត្ថកម្ម ដល់នូវឋានៈ៧ ទ្រង់បញ្ញត្តដើម្បីសេចក្តីល្អដល់សង្ឃ ដើម្បីសេចក្តីសប្បាយដល់សង្ឃ ដើម្បីសង្កត់សង្កិនបុគ្គលដែលឥតខ្មាស
ID: 636804187484602112
ទៅកាន់ទំព័រ៖