ព្រះត្រៃបិដក ភាគ ១៣

​សេចក្តី​សង្ស័យ​អំពី​វិបត្តិ​ក្តី​ ​វត្ថុ​ក្តី​ ​បញ្ញត្តិ​ក្តី​ ​អនុប្បញ្ញត្តិ​ក្តី​ ​បុគ្គល​ក្តី​ ​ឯកតោ​បញ្ញត្តិ​ក្តី​ ​ឧភតោ​បញ្ញត្តិ​ក្តី​ ​លោ​ក​វជ្ជៈ​ក្តី​ ​បណ្ណ​ត្តិ​វជ្ជៈ​ក្តី​ ​កើតឡើង​ដល់​កុលបុត្រ​ណា​ ​កុលបុត្រ​នោះ​ ​នឹង​កាត់សេចក្តី​សង្ស័យ​បាន​ដោយ​បរិវា​រៈ​ ​ស្តេច​ចក្រ​ដែល​ល្អ​ ​រុងរឿង​ ​ក្នុង​កណ្តាល​ទីប្រជុំ​មហា​សេនា​ ​កេសរ​រាជសីហ៍​ល្អ​រុងរឿង​ ​ក្នុង​កណ្តាល​ហ្វូង​ម្រឹគ​ ​ព្រះអាទិត្យ​មាន​រស្មី​ភ្លឺច្បាស់​ ​(​ល្អ​រុងរឿង​លើ​អាកាស​)​ ​ព្រះចន្ទ​ល្អ​រុងរឿង​ក្នុង​កណ្តាល​ពពួក​ផ្កាយ​ ​ព្រហ្ម​ជានា​យក​ ​តែង​ល្អ​រុងរឿង​ក្នុង​កណ្តាល​ពួក​នៃ​ព្រហ្ម​ជា​បរិសទ្យ​ ​យ៉ាងណាមិញ​ ​ព្រះ​សទ្ធម្ម​ ​និង​ព្រះ​វិន័យ​ ​ក៏​ល្អ​រុងរឿង​ ​ដោយ​បរិវា​រៈ​ ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ៤៤៣ | បន្ទាប់
ID: 636804188770965688
ទៅកាន់ទំព័រ៖