ព្រះត្រៃបិដក ភាគ ១៣
ចោទដោយទិដ្ឋិវិបត្តិ១ ចោទដោយអាជីវវិបត្តិ១។ បរិវាសមាន៤យ៉ាង គឺ បដិច្ឆន្នបរិវាស១ អប្បដិច្ឆន្នបរិវាស១ សុទ្ធន្តបរិវាស១ សមោធានបរិវាស១។ មានត្តមាន៤យ៉ាង គឺ បដិច្ឆន្នមានត្ត១ អប្បដិច្ឆន្នមានត្ត១ បក្ខមានត្ត១ សមោធានមានត្ត១។ ការដែលដាច់រាត្រីរបស់ភិក្ខុអ្នកប្រព្រឹត្តមានត្តមាន៤យ៉ាងគឺ ការនៅរួម១ ការមិននៅរួម១ ការមិនប្រាប់១ ប្រព្រឹត្តវត្ត ក្នុងទីមិនគ្រប់គណៈសង្ឃ១។ គ្រឿងអាង (មហាបទេស) មាន៤។ គ្រឿងបរិភោគដែលភិក្ខុទទួលប្រគេន មាន៤ គឺ យាវកាលិក១ យាមកាលិក១ សត្តាហកាលិក១ យាវជីវិក១។ ថ្នាំមហាវិក័ដ មាន៤យ៉ាង គឺ គូថៈ១ មូត្រ១ ផេះ១ ដី១។ កម្មមាន៤យ៉ាង គឺ អបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១។ កម្មមាន៤យ៉ាងដទៃទៀត គឺ កម្មជាពួកមិនប្រកបដោយធម៌១ កម្មព្រមព្រៀងគ្នា មិនប្រកបដោយធម៌១ កម្មជាពួក តែប្រកបដោយធម៌១ កម្មព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌១។ វិបត្តិមាន៤គឺ សិលវិបត្តិ១ អាចារវិបត្តិ១ ទិដ្ឋិវិបត្តិ១ អាជីវវិបត្តិ១។ អធិករណ៍ មាន៤គឺ វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។ អ្នកញុំាងបរិសទ្យឲ្យអាក្រក់ មាន៤គឺ ភិក្ខុទ្រុស្តសីលមានធម)ដ៏លាមក ចាត់ជាអ្នកញុំាងបរិសទ្យឲ្យអាក្រក់១
ID: 636803456483971267
ទៅកាន់ទំព័រ៖