ព្រះត្រៃបិដក ភាគ ១៣
គួរដល់អាសនៈផង គួរដល់ការអភិវាទផងក៏មាន បុគ្គលមិនគួរដល់អាសនៈ មិនគួរដល់ការអភិវាទក៏មាន។
[៥៧] ភិក្ខុត្រូវអាបត្តិតែក្នុងកាល មិនត្រូវក្នុងវិកាលក៏មាន ត្រូវអាបត្តិតែក្នុងវិកាល មិនត្រូវក្នុងកាលក៏មាន ត្រូវអាបត្តិទាំងក្នុងកាល ទាំងក្នុងវិកាលក៏មាន មិនត្រូវអាបត្តិទាំងក្នុងកាល ទាំងក្នុងវិកាលក៏មាន។ វត្ថុដែលភិក្ខុទទួលប្រគេនហើយ គួរតែក្នុងកាល មិនគួរក្នុងវិកាលក៏មាន វត្ថុដែលភិក្ខុទទួលប្រគេនហើយ គួរក្នុងវិកាល មិនគួរក្នុងកាលក៏មាន វត្ថុដែលភិក្ខុទទួលប្រគេនហើយ គួរក្នុងកាលផង គួរក្នុងវិកាលផងក៏មាន វត្ថុដែលភិក្ខុទទួលប្រគេនហើយ មិនគួរក្នុងកាល មិនគួរក្នុងវិកាលក៏មាន។ ភិក្ខុត្រូវអាបត្តិតែក្នុងបច្ចន្តិមជនបទ មិនត្រូវក្នុងមជ្ឈិមជនបទក៏មាន ត្រូវអាបត្តិតែក្នុងមជ្ឈិមជនបទ មិនត្រូវក្នុងបច្ចន្តិមជនបទក៏មាន ត្រូវអាបត្តិទាំងក្នុងបច្ចន្តិមជនបទ ទាំងក្នុងមជ្ឈិមជនបទក៏មាន មិនត្រូវអាបត្តិទាំងក្នុងបច្ចន្តិមជនបទ ទាំងក្នុងមជ្ឈិមជនបទក៏មាន។ វត្ថុគួរតែក្នុងបច្ចន្តិមជនបទ មិនគួរក្នុងមជ្ឈិមជនបទក៏មាន គួរតែក្នុងមជ្ឈិមជនបទ មិនគួរក្នុងបច្ចន្តិមជនបទក៏មាន គួរទាំងក្នុងបច្ចន្តិមជនបទ ទាំងក្នុងមជ្ឈិមជនបទក៏មាន
ID: 636803457699400786
ទៅកាន់ទំព័រ៖