ព្រះត្រៃបិដក ភាគ ១៣

លុះ​ទៅ​ខាង​មោហាគតិ១​ ​លុះ​ទៅ​ខាង​ភយាគតិ១​។​ ​ការ​មិន​លុះ​អគតិ​មាន៤គឺ​ ​មិន​លុះ​ទៅ​ខាង​ឆន្ទាគតិ១​ ​មិន​លុះ​ទៅ​ខាង​ទោសាគតិ១​ ​មិន​លុះ​ទៅ​ខាង​មោហាគតិ១​ ​មិន​លុះ​ទៅ​ខាង​ភយាគតិ១​។​ ​អលជ្ជីភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៤គឺ​ ​លុះ​ទៅ​ខាង​ឆន្ទាគតិ១​ ​លុះ​ទៅ​ខាង​ទោសាគតិ១​ ​លុះ​ទៅ​ខាង​មោហាគតិ១​ ​លុះ​ទៅ​ខាង​ភយាគតិ១​ ​រមែង​ទំ​លាយ​នូវ​សង្ឃ​។​ ​ភិក្ខុ​មាន​សីល​ជាទីស្រឡាញ់​ ​ប្រកបដោយ​អង្គ៤គឺ​ ​មិន​លុះ​ទៅ​ខាង​ឆន្ទាគតិ១​ ​មិន​លុះ​ទៅ​ខាង​ទោសាគតិ១​ ​មិន​លុះ​ទៅ​ខាង​មោហាគតិ១​ ​មិន​លុះ​ទៅ​ខាង​ភយាគតិ១​ ​រមែង​ធ្វើ​សង្ឃ​ដែល​បែកគ្នា​ហើយ​ ​ឲ្យ​ព្រមព្រៀង​គ្នា​វិញ​។​ ​ភិក្ខុ​មិន​គួរ​សួរ​វិន័យ​ចំពោះ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៤គឺ​ ​ភិក្ខុ​លុះ​ទៅ​ខាង​ឆន្ទាគតិ១​ ​លុះ​ទៅ​ខាង​ទោសាគតិ១​ ​លុះ​ទៅ​ខាង​មោហាគតិ១​ ​លុះ​ទៅ​ខាង​ភយាគតិ១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៤គឺ​ ​ភិក្ខុ​លុះ​ទៅ​ខាង​ឆន្ទាគតិ១​ ​លុះ​ទៅ​ខាង​ទោសាគតិ១​ ​លុះ​ទៅ​ខាង​មោហាគតិ១​ ​លុះ​ទៅ​ខាង​ភយាគតិ១​ ​ក៏​មិន​គួរ​សួរ​វិន័យ​ឡើយ​។​ ​ភិក្ខុ​មិន​គួរ​ដោះស្រាយ​វិន័យ​ ​ចំពោះ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៤គឺ​ ​ភិក្ខុ​លុះ​ទៅ​ខាង​ឆន្ទាគតិ១​ ​លុះ​ទៅ​ខាង​ទោសាគតិ១​ ​លុះ​ទៅ​ខាង​មោហាគតិ១​ ​លុះ​ទៅ​ខាង
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636803458242151829
ទៅកាន់ទំព័រ៖