ព្រះត្រៃបិដក ភាគ ១៣
ឧទ្ទាន គឺបញ្ជីរឿងនៃចតុក្កៈ (ពួកបួនៗ) នោះដូច្នេះ
[៦១] ភិក្ខុត្រូវអាបត្តិដោយវាចារបស់ខ្លួន១ ដោយកាយ១ ដេកលក់ត្រូវអាបត្តិ១ មិនមានចិត្តក្លែងត្រូវអាបត្តិ១ ត្រូវអាបត្តិកំពុងសំដែងអាបត្តិ១ ត្រូវអាបត្តិដោយកម្ម១ អនរិយវោហារមាន៤យ៉ាង១ អរិយវោហារមាន៤យ៉ាងដូចគ្នា១ បារាជិក៤របស់ភិក្ខុទួទៅទាំងពួកភិក្ខុ ទាំងពួកភិក្ខុនី១ ភិក្ខុគួររក្សាបរិក្ខារទុក១ នៅក្នុងទីចំពោះមុខ ត្រូវអាបត្តិ១ ភិក្ខុមិនដឹង ត្រូវអាបត្តិ១ ត្រូវអាបត្តិដោយកាយ១ ត្រូវអាបត្តិក្នុងកណ្តាលជំនុំសង្ឃ១ ចេញចាកអាបត្តិដោយអាការ៤យ៉ាង មាន២លើក១ លះបង់បុរិមភេទ ព្រមទាំងការបានភេទថ្មី១ ការចោទ១ បរិវាស១ ភិក្ខុប្រព្រឹត្តមានត្ត១ គ្រឿងអាង១ គ្រឿងបរិភោគដែលភិក្ខុទទួលប្រគេន១ ថ្នាំមហាវិក័ដ១ កម្ម៤យ៉ាងដទៃទៀត១ វិបត្តិ១ អធិករណ៍១ បុគ្គលអ្នកញុំាង
ID: 636803458999295136
ទៅកាន់ទំព័រ៖