ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​មិន​គួរ​សួរ​វិន័យ​ចំពោះ​ភិក្ខុ២ពួក១​ ​មិន​គួរ​ដោះស្រាយ​វិន័យ​ ​ចំពោះ​ភិក្ខុ២ពួក​ដូចគ្នា១​ ​ភិក្ខុ​មិន​ត្រូវឲ្យ​ការសាកសួរ១​ ​មិន​ត្រូវ​សាកច្ឆា១​ ​ភិក្ខុ​ឈឺ​ត្រូវអាបត្តិ១​ ​ការបញ្ឈប់​បាតិមោក្ខ១​។​

 [​៦២​]​ ​អាបត្តិ​មាន៥យ៉ាង​។​ ​កង​នៃ​អាបត្តិ​មាន៥យ៉ាង​។​ ​វិនីតវត្ថុ​ ​(​វត្ថុ​ដែល​ព្រះមានព្រះភាគ​បាន​ជម្រះ​ហើយ​)​ ​មាន៥យ៉ាង​។​ ​អនន្ត​រិក​កម្ម​ ​(​កម្ម​ដែល​ឲ្យផល​ក្នុង​អត្តភាព​ជា​បន្ទាប់​)​ ​មាន៥យ៉ាង​។​ ​និយត​បុគ្គល​ ​(​បុគ្គល​ដែល​ទៀត​)​ ​មាន៥ពួក​។​ ​ឆេ​ទ​នកា​បត្តិ​ ​(​អាបត្តិ​ដែល​មានការ​កាត់​ជា​វិនយកម្ម​)​ ​មាន៥យ៉ាង​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​អាការ៥យ៉ាង​។​ ​អាបត្តិ៥យ៉ាង​ ​មាន​មុសាវាទ​ជា​បច្ច័យ​។​ ​ភិក្ខុ​មិន​គួរ​ដល់​សង្ឃកម្ម​ដោយ​អាការ៥យ៉ាង​ ​គឺ​ ​មិន​ធ្វើ​កម្ម​ដោយខ្លួនឯង១​ ​មិន​អារាធនា​ភិក្ខុ​ឯទៀត១​ ​មិន​ឲ្យ​ឆន្ទៈ១​ ​មិន​ឲ្យ​បារិសុទ្ធិ១​ ​ហាមឃាត់​កម្ម​ដែល​សង្ឃ​កំពុង​ធ្វើ​ ​ឬ​មាន​សេចក្តី​យល់ឃើញ​ថា​ ​មិន​ត្រូវ​តាម​ធម៌​ក្នុង​កម្ម​ដែល​សង្ឃ​បាន​ធ្វើរួចហើយ១​។​ ​ភិក្ខុ​គួរ​ដល់​កម្ម​ដោយ​អាការ៥យ៉ាង​ ​គឺ​ភិក្ខុ​ធ្វើ​កម្ម​ដោយខ្លួនឯង១​ ​អារាធនា​ភិក្ខុ​ឯទៀត១​ ​ឲ្យ​ឆន្ទៈ១​ ​ឲ្យ​បារិសុទ្ធិ១​ ​មិន​ហាមឃាត់​កម្ម​ដែល​សង្ឃ​កំពុង​ធ្វើ​ ​ឬ​មាន​សេចក្តី​យល់ឃើញ​ថា​ ​ត្រូវ​តាម​ធម៌​ក្នុង​កម្ម​ដែល​សង្ឃ​បាន​ធ្វើរួចហើយ១​។​ ​ធម៌៥យ៉ាង​ ​តែង​សម្រេច​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636803459629201164
ទៅកាន់ទំព័រ៖