ព្រះត្រៃបិដក ភាគ ១៣

ទោសៈ​កើតឡើង​ហើយ​ ​មិន​ងាយ​នឹង​បន្ទោបង់​ចេញ​បាន១​ ​មោហៈ​កើតឡើង​ហើយ​ ​មិន​ងាយ​នឹង​បន្ទោបង់​ចេញ​បាន១​ ​បដិភាណ​ ​(​សេចក្តី​ឈ្លាស​)​ ​កើតឡើង​ហើយ​ ​មិន​ងាយ​នឹង​បន្ទោបង់​ចេញ​បាន១​ ​ចិត្ត​របស់​បុគ្គល​ដែល​ប្រាថ្នា​នឹង​ដើរចេញ​ទៅ​ ​កើតឡើង​ហើយ​ ​មិន​ងាយ​នឹង​បន្ទោបង់​ចេញ​បាន១​។​ ​អានិសង្ស​ការ​បោស​មាន៥យ៉ាង​ ​គឺ​ចិត្ត​របស់​ខ្លួន​ក៏​ជ្រះថ្លា១​ ​ចិត្ត​របស់​អ្នកដទៃ​ក៏​ជ្រះថ្លា១​ ​ពួក​ទេវតា​តែង​ពេញចិត្ត១​ ​អ្នក​បោស​រមែង​សន្សំ​នូវ​ការដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ជ្រះថ្លា១​ ​លុះដល់​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ក៏​រមែង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក១​។​ ​អានិសង្ស​ការ​បោស​មាន៥យ៉ាង​ដទៃទៀត​ ​គឺ​ចិត្ត​របស់​ខ្លួន​ជ្រះថ្លា១​ ​ចិត្ត​របស់​អ្នកដទៃ​ក៏​ជ្រះថ្លា១​ ​ពួក​ទេវតា​តែង​ពេញចិត្ត១​ ​ឈ្មោះថា​ធ្វើតាម​សាសនា​របស់​ព្រះ​សាស្តា១​ ​ប្រជុំជន​ជា​ខាងក្រោយ​នឹង​យកតម្រាប់តាម១​។​
 [​៦៣​]​ ​វិន័យធរ​ដែល​ប្រកបដោយ​អង្គ៥​ ​ដល់​នូវ​ការរាប់​ថា​ជា​បុគ្គល​ពាល​ ​គឺ​មិន​រៀន​ទី​កំណត់​ភាសា​របស់​ខ្លួន១​ ​មិន​រៀន​ទី​កំណត់​ភាសា​របស់​ជន​ដទៃ១​ ​លុះ​មិន​រៀន​ទី​កំណត់​ភាសា​របស់​ខ្លួន​ហើយ​ ​ក៏​កាត់សេចក្តី​ដោយ​មិន​ត្រូវ​តាម​ធម៌១​ ​លុះ​មិន​រៀន​ទី​កំណត់​ភាសា​របស់​ជន​ដទៃ​ហើយ​ ​ក៏​កាត់សេចក្តី​ដោយ​មិន​ត្រូវ​តាម​ធម៌១​ ​កាត់សេចក្តី​មិន​ត្រូវ​តាម​ពាក្យ​ប្តេជ្ញា១​។​ ​វិនយ​ធរ​ ​ដែល​ប្រកបដោយ​អង្គ៥​ ​ដល់​នូវ​ការរាប់​ថា​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636803460645249279
ទៅកាន់ទំព័រ៖