ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​អ្នក​ប្រព្រឹត្ត​យថា​សន្ថតិ​ក​ធុតង្គ​ ​មាន៥ពួក​។​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​ឯ​កាស​និក​ធុតង្គ​ ​មាន៥ពួក​។​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​ខលុ​បច្ឆា​ភត្តិក​ធុតង្គ​ ​មាន៥ពួក​។​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិណ្ឌិក​ធុតង្គ​ ​មាន៥ពួក​ ​គឺ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌិក​ធុតង្គ​ ​ដោយ​សេចក្តី​ល្ងង់​ ​សេចក្តី​វង្វេង១​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិណ្ឌិក​ធុតង្គ​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ជ្រុលជ្រប់​ ​ដោយ​សេចក្តី​ប្រាថ្នា១​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិណ្ឌិក​ធុតង្គ​ ​ព្រោះ​សេចក្តី​ឆ្កួត​ ​សេចក្តី​អណ្តែត​អណ្តូង​ចិត្ត១​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិណ្ឌិក​ធុតង្គ​ដោយ​គិតថា​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិណ្ឌិក​ធុតង្គ​ ​ព្រះពុទ្ធ​ ​និង​ពុទ្ធ​សាវ័ក​ ​តែង​សរសើរ១​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិណ្ឌិក​ធុតង្គ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច​ផង​ ​អាស្រ័យ​សេចក្តី​សន្តោស​ផង​ ​អាស្រ័យ​ការ​ដុសខាត់​ចិត្ត​ផង​ ​អាស្រ័យ​សេចក្តី​ស្ងាត់​កាយ​ ​ស្ងាត់​ចិត្ត​ផង​ ​អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ ​ដែល​មានប្រយោជន៍​ផង១​។​
 [​៦៥​]​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​មិន​ត្រូវ​នៅ​ដោយ​ឥត​និស្ស័យ​ទេ​ ​គឺ​ ​ភិក្ខុ​មិន​ស្គាល់​ឧបោសថ​ ​(​ថ្ងៃឧបោសថ​)​១​ ​មិន​ស្គាល់​ឧបោសថកម្ម១​ ​មិន​ចេះ​បាតិមោក្ខ១​ ​មិន​ចេះ​ឧទ្ទេស​របស់​បាតិមោក្ខ១​ ​មាន​វស្សា​មិន​គ្រប់​ប្រាំ១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើប​គួរ​នៅ​ដោយ​ឥត​និស្ស័យ​បាន​ ​គឺ​ ​ភិក្ខុ​ស្គាល់​ឧបោសថ១​ ​ស្គាល់​ឧបោសថកម្ម១​ ​ចេះ​បាតិមោក្ខ១​ ​ចេះ​ឧទ្ទេស​របស់​បាតិមោក្ខ១​ ​មាន​វស្សា​គ្រប់​ប្រាំ​ ​ឬ​មាន
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636803462099622464
ទៅកាន់ទំព័រ៖