ព្រះត្រៃបិដក ភាគ ១៣
ទៀត គឺពួកជនដែលមិនទាន់ជ្រះថ្លា ក៏ខានជ្រះថ្លា១ ជនពួកខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ក៏បែរជាបាត់ជ្រះថ្លាទៅវិញ១ ឈ្មោះថាមិនធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា១ ប្រជុំជនជាខាងក្រោយ រមែងយកតម្រាប់តាម១ ចិត្តរបស់បុគ្គលនោះក៏មិនជ្រះថ្លា១។ អំពើដែលញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែងមានអានិសង្ស៥យ៉ាង គឺពួកជនដែលមិនទាន់ជ្រះថ្លា ក៏ជ្រះថ្លាឡើង១ ជនពួក ដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែជ្រះថ្លាឡើង១ ឈ្មោះថាធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា១ ប្រជុំជនជាខាងក្រោយ រមែងយកតម្រាប់តាម១ ចិត្តរបស់បុគ្គលនោះក៏ជ្រះថ្លា១។ ភិក្ខុអ្នកទៅកាន់ត្រកូល រមែងមានទោស៥យ៉ាង គឺត្រូវអាបត្តិព្រោះមិនបានប្រាប់ភិក្ខុដែលមាននៅក្នុងអាវាសហើយត្រេចទៅ១ ត្រូវអាបត្តិ ព្រោះអង្គុយក្នុងទីស្ងាត់១ ត្រូវអាបត្តិក្នុងអាសនៈដែលកំបាំង១ សំដែងធម៌ដល់មាតុគ្រាមលើសជាងប្រាំ ប្រាំមួយម៉ាត់ឡើងទៅ ត្រូវអាបត្តិ១ មានសេចក្តីត្រិះរិះជាច្រើន ក្នុងកាមគុណ១។ ភិក្ខុអ្នកចូលទៅកាន់ត្រកូល នៅច្រឡូកច្រឡំក្នុងត្រកូលហួសវេលា រមែងមានទោស៥យ៉ាង គឺក្រឡេកមើលមាតុគ្រាមរឿយៗ កាលបើមើលហើយ និងមានសេចក្តីជាប់ជំពាក់១ កាលបើមានសេចក្តីជាប់ជំពាក់ហើយ នឹងកើតសេចក្តីស្និទ្ធស្នាល១ កាល
ID: 636803463083628746
ទៅកាន់ទំព័រ៖