ព្រះត្រៃបិដក ភាគ ១៣
លួច ត្រូវអាបត្តិបារាជិក១ លួច ត្រូវអាបត្តិថុល្លច្ច័យ១ លួច ត្រូវអាបត្តិទុក្កដ១ វត្ថុមិនគួរឆាន់១ វត្ថុគួរឆាន់១ ទានមិនមែនជាបុណ្យ១ ធម៌មិនងាយនឹងបន្ទោបង់បាន១ អានិសង្សបោស១ អានិសង្សបោសដទៃទៀត១ វិន័យធរមិនរៀន និងរៀនទីកំណត់ភាសា១ មិនស្គាល់ និងស្គាល់អាបត្តិ១ មិនស្គាល់ និងស្គាល់អធិករណ៍១ មិនស្គាល់ និងស្គាល់វត្ថុ១ មិនស្គាល់ និងស្គាល់ញត្តិ១ មិនស្គាល់ និងស្គាល់អាបត្តិ១ មិនចេះ និងចេះបាតិមោក្ខទាំងពីរ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ជាគំរប់៨ អ្នកទាំងឡាយចូរដឹងនូវធម៌ (ដែលជាអង្គរបស់វិន័យធរ) ទាំង៨នេះ ថាជាធម៌ខ្មៅ និងស (អាក្រក់ និងល្អ ឬមិនចេះ និងចេះ) រឿងភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ១ បិណ្ឌបាតិកធុតង្គ១ បំសុកូលិកធុតង្គ១ រុក្ខមូលិកធុតង្គ១ សោសានិកធុតង្គ១ អព្ភោកាសិកធុតង្គ១ តេចីវរិកធុតង្គ១ សបទានចារិកធុតង្គ១ នេសជ្ជិកធុតង្គ១ យថាសន្ថតិកធុតង្គ១ ខលុបច្ឆាភត្តិកធុតង្គ១ បត្តបិណ្ឌិកធុតង្គ១
ID: 636803464260646068
ទៅកាន់ទំព័រ៖