ព្រះត្រៃបិដក ភាគ ១៣
តែងបានអានិសង្ស៦ប្រការ។ សិក្ខាបទដែលមានទីកំណត់មាន៦។ ភិក្ខុគួរនៅប្រាសចាកត្រៃចីវរបានត្រឹម៦រាត្រី។ ចីវរមាន៦យ៉ាង។ ទឹកជ្រលក់មាន៦យ៉ាង។ អាបត្តិ៦យ៉ាង តាំងឡើងតែអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចា។ អាបត្តិ៦យ៉ាង តាំងឡើងតែអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយ។ អាបត្តិ៦យ៉ាង តាំងឡើងអំពីកាយ វាចា និងចិត្ត។ សង្ឃកម្មមាន៦យ៉ាង។ វិវាទមូល (ដើមហេតុវិវាទ) មាន៦យ៉ាង។ អនុវាទមូល (ដើមហេតុនៃការចោទប្រកាន់) មាន៦យ៉ាង។ សារាណីយធម៌មាន៦យ៉ាង។ បណ្តោយ៦ចំអាម ទទឹង៦ចំអាម ដោយចំអាមព្រះសុគត។ ការរម្ងាប់និស្ស័យចាកអាចារ្យ មាន៦យ៉ាង។ អនុប្បញ្ញត្តិក្នុងនហានសិក្ខាបទមាន៦លើក។ ភិក្ខុកាន់យកចីវរដែលធ្វើមិនទាន់ស្រេចហើយ ចៀសចេញទៅ។ ភិក្ខុប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេច ហើយចៀសចេញទៅ។
[៧២] ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយ
ID: 636803464936304713
ទៅកាន់ទំព័រ៖