ព្រះត្រៃបិដក ភាគ ១៣

ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​ឆ​ក្កៈ​នោះ​ដូច្នោះ​


​[​៧៤​]​ ​និយាយ​អំពី​អគារវៈ១​ ​គារវៈ១​ ​វិនីតវត្ថុ១​ ​សិក្ខាបទ​ ​ដែល​មាន​ពាក្យ​ថា​ប្រព្រឹត្ត​ដោយសមគួរ១​ ​សមុដ្ឋាន​នៃ​អាបត្តិ១​ ​អាបត្តិ​មាន​កិរិយា​កាត់​ជា​វិនយកម្ម១​ ​អាការ​ដែល​ត្រូវអាបត្តិ១​ ​អានិសង្ស១​ ​សិក្ខាបទ​ដែល​មាន​ទី​កំណត់១​ ​នៅ​ប្រាសចាក​ត្រៃចីវរ៦រាត្រី១​ ​ចីវរ១​ ​ទឹកជ្រលក់១​ ​អាបត្តិ​តាំង​ឡើង​តែ​អំពី​កាយ​ ​និង​ចិត្ត១​ ​អាបត្តិ​តាំង​ឡើង​តែ​អំពី​វាចា​ ​និង​ចិត្ត១​ ​អាបត្តិ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត១​ ​សង្ឃកម្ម១​ ​វិវាទមូល១​ ​អនុវាទ​មូល១​ ​ប្រមាណ​បណ្តោយ​ ​និង​ប្រមាណ​ទទឹង១​ ​ការ​រម្ងាប់​ចាក​និស្ស័យ១​ ​អនុប្បញ្ញត្តិ១​ ​ភិក្ខុ​កាន់​យក​ចីវរ​ ​ដែល​ធ្វើមិនទាន់​ស្រេចហើយ​ចៀសចេញ​ទៅ១​ ​ភិក្ខុ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​ស្រេច​ ​ហើយ​ចៀសចេញ​ទៅ១​ ​ភិក្ខុ​ដឹកនាំ​អ្នកដទៃ​ក្នុង​សីល​ ​ជា​របស់​អសេក្ខ​បុគ្គល​ជាដើម១​ ​ភិក្ខុ​មាន​សេចក្តី​ជឿ​ត្រូវ១​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636803466146243918
ទៅកាន់ទំព័រ៖