ព្រះត្រៃបិដក ភាគ ១៣
ដែលធ្វើស្រេចហើយ ចៀសចេញទៅ។ អាបត្តិដែលមិនមានដល់ភិក្ខុ បណ្ឌិតគប្បីឃើញ។ អាបត្តិដែលមានដល់ភិក្ខុ ក៏បណ្ឌិតគប្បីឃើញ។ អាបត្តិដែលមានដល់ភិក្ខុ បណ្ឌិតគប្បីរម្ងាប់ចេញ។ ការបញ្ឈប់បាតិមោក្ខ ដែលមិនប្រកបដោយធម៌ មាន៧យ៉ាង។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌ មាន៧យ៉ាង។
[៧៦] ភិក្ខុដែលប្រកបដោយអង្គ៧ បានឈ្មោះថា ជាវិន័យធរ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកមានសីល និងសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច ហើយសមាទានសិក្សាក្នុងសិក្ខាបទ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ ភិក្ខុដែលប្រកបដោយអង្គ៧ដទៃទៀត បាន
ID: 636803466758648945
ទៅកាន់ទំព័រ៖