ព្រះត្រៃបិដក ភាគ ១៣

 [​៧៩​]​ ​កាលបើ​ភិក្ខុ​បានឃើញ​ច្បាស់​នូវ​អានិសង្ស៨ប្រការ​ហើយ​ ​មិន​ត្រូវលើ​ក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ឡើយ​។​ ​កាលបើ​ភិក្ខុ​បានឃើញ​នូវ​អានិសង្ស៨ប្រការ​ហើយ​ ​ត្រូវ​សំដែង​អាបត្តិ​នោះ​ចេញ​ ​ដោយ​សេចក្តី​ជឿ​ពាក្យ​ភិក្ខុ​ឯទៀត​។​ ​សិក្ខាបទ​ជាយា​វត​តិ​យកា​មាន៨​។​ ​ភិក្ខុ​ទ្រុស្ត​ត្រកូល​ដោយ​ប្រការ៨យ៉ាង​។​ ​មាតិកា៨យ៉ាង​ ​នាំឲ្យកើត​ចីវរ​។​ ​មាតិកា៨យ៉ាង​ ​នាំឲ្យ​ដោះ​កឋិន​។​ ​ទឹកបាន​ ​មាន៨យ៉ាង​។​ ​ទេវទត្ត​ត្រូវ​អសទ្ធម្ម៨ប្រការ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ ​គឺ​អសទ្ធម្ម​រួបរឹត​ហើយ​ ​ក៏​ធ្លាក់ទៅក្នុង​ទី​មិន​ចំរើន​ ​ធ្លាក់​ទៅ​នរក​ ​តាំងនៅ​អស់១កប្ប​ ​រក​អ្នកណា​កែ​មិនកើត​។​ ​លោកធម៌​មាន៨ប្រការ​។​ ​គរុ​ធម៌​មាន៨ប្រការ​។​ ​បាដិទេសនីយ​សិក្ខាបទ​មាន៨​។​ ​មុសាវាទ​ប្រកបដោយ​អង្គ៨​។​ ​អង្គ​របស់​ឧបោសថ​មាន៨​។​ ​អង្គ​របស់​ភិក្ខុ​ដែល​ជា​ទូត​ ​(​អ្នកទទួល​បម្រើ​)​ ​មាន៨​។​ ​វត្ត​របស់​ពួក​តិរ្ថិយ​ ​មាន៨​។​ ​ធម៌​ជា​អស្ចារ្យ​ចំឡែក​ក្នុង​មហាសមុទ្ទ​ ​មាន៨​។​ ​ធម៌​ជា​អស្ចារ្យ​ចំឡែក​ក្នុង​ធម៌​វិន័យ​នេះ​ ​មាន៨​។​ ​អន​តិ​រិត្ត​ភោជន​មាន៨​។​ ​អតិ​រិត្ត​ភោជន​មាន៨​។​ ​វត្ថុ​ដែល​ជា​និ​ស្ស​គ្គិ​យៈ​ ​ក្នុង​ខណៈ​អរុណរះ​ឡើងជា​គំរប់៨​។​ ​បារាជិក​សិក្ខាបទ​មាន៨​។​ ​ភិក្ខុនី​ធ្វើ​វត្ថុ​ទី៨ឲ្យ​ពេញ​ ​សង្ឃ​ត្រូវឲ្យ​វិនាស​។​ ​អាបត្តិ​ដែល​ភិក្ខុនី​ធ្វើ​វត្ថុ​ទី៨ឲ្យ​ពេញ​ ​សំដែង​ចេញ​បាន​ក៏​មាន​ ​សំដែង​ចេញ​មិនបាន​ក៏​មាន​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636803468860249150
ទៅកាន់ទំព័រ៖