ព្រះត្រៃបិដក ភាគ ១៣

វត្ត​តិរ្ថិយ១​ ​ធម៌​ជា​អស្ចារ្យ​ចំឡែក​ក្នុង​មហាសមុទ្ទ១​ ​អន​តិ​រិត្ត​ភោជន១​ ​អតិ​រិត្ត​ភោជន១​ ​និ​ស្ស​គ្គិ​យ​វត្ថុ១​ ​បារាជិក​សិក្ខាបទ១​ ​ភិក្ខុនី​ធ្វើ​វត្ថុ​ទី៨​ ​ឲ្យ​ពេញ១​ ​អាបត្តិ​ដែល​ភិក្ខុនី​សំដែង​មិនបាន១​ ​ឧបសម្បទា១​ ​ការ​ក្រោក​ទទួល១​ ​ឲ្យ​អាសនៈ១​ ​ឧបាសិកា​សូមពរ១​ ​ភិក្ខុ​ដែល​សង្ឃ​គួរ​សន្មត​ឲ្យ​ប្រដៅ​ភិក្ខុនី១​ ​អានិសង្ស​វិន័យធរ១​ ​សិក្ខាបទ​ដែល​មាន​ទី​កំណត់១​ ​ភិក្ខុ​គួរ​ប្រព្រឹត្ត​ក្នុង​ធម៌៨ប្រការ១​ ​បញ្ឈប់​បាតិមោក្ខ​ ​មិន​ប្រកបដោយ​ធម៌១​ ​បញ្ឈប់​បាតិមោក្ខ​ ​ប្រកបដោយ​ធម៌១​ ​ពួក​ធម៌​ប្រាំ​បីៗ​ ​(​នេះ​)​ ​ព្រះសម្ពុទ្ធ​ទ្រង់​សំដែង​ទុក​មក​ដោយ​ល្អ​ហើយ​។​

 [​៨១​]​ ​អាឃាតវត្ថុ​ ​គឺ​វត្ថុជា​ទី​កើត​នៃ​គំនុំ​មាន៩​។​ ​ធម៌​សម្រាប់​កំចាត់​នូវ​គំនុំ​មាន៩​។​ ​វិនីតវត្ថុ​មាន៩​។​ ​អាបត្តិ​ជា​បឋមា​បត្តិ​កា​ ​(​ដែល​ត្រូវ​ជា​ដម្បូង​)​ ​មាន៩​។​ ​សង្ឃ​បែកគ្នា​ដោយ​ធម៌៩ប្រការ​។​ ​ភោជន​ឧត្តម​មាន៩យ៉ាង​។​ ​ភិក្ខុ​ត្រូវ​ទុក្កដ​ ​ព្រោះ​ឆាន់​សាច់៩យ៉ាង​។​ ​ឧទ្ទេស​របស់​បាតិមោក្ខ​មាន៩​។​ ​សិក្ខាបទ​ដែល​មាន​ទី​កំណត់​មាន៩​។​ ​ធម៌​ដែល​មាន​តណ្ហា​ជា​មូល​ ​មាន៩​។​ ​មានះ​ ​មាន៩ប្រការ​។​ ​ចីវរ៩ប្រការ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636803469556208957
ទៅកាន់ទំព័រ៖