ព្រះត្រៃបិដក ភាគ ១៣
គឺមិនស្គាល់អធិករណ៍១ មិនស្គាល់មូលនៃអធិករណ៍១ មិនស្គាល់ហេតុឲ្យកើតអធិករណ៍១ មិនស្គាល់សេចក្តីរលត់នៃអធិករណ៍១ មិនស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់នៃអធិករណ៍១ មិនស្គាល់វត្ថុ១ មិនស្គាល់និទាន១ មិនស្គាល់បញ្ញត្តិ១ មិនស្គាល់អនុប្បញ្ញត្តិ១ មិនស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ វិនយធរប្រកបដោយអង្គ១០ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អធិករណ៍១ ស្គាល់មូលនៃអធិករណ៍១ ស្គាល់ហេតុឲ្យកើតអធិករណ៍១ ស្គាល់សេចក្តីរលត់នៃអធិករណ៍១ ស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់អធិករណ៍១ ស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់បញ្ញត្តិ១ ស្គាល់អនុប្បញ្ញត្តិ១ ស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ វិនយធរ ដែលប្រកបដោយអង្គ១០ដទៃទៀត ក៏ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់ញត្តិ១ មិនស្គាល់ការធ្វើញត្តិ១ មិនឈ្លាសក្នុងកិច្ចខាងដើម១ មិនឈ្លាសក្នុងកិច្ចខាងចុង១ មិនស្គាល់កាល១ មិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១
ID: 636803470772608531
ទៅកាន់ទំព័រ៖